ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Roma គឺ​កីឡាករ​ Tammy Abraham បាន​សរសើរ​ខ្លាំង​ៗទៅ​កាន់​ លោក​ Jose Mourinho ថា​លោក​ជា​គ្រូ​បង្គោល​ល្អ​ជាង​គេ​នៅ​លើ​លោក​។

Tammy Abraham
Tammy Abraham

Abraham បាន​និយាយ​ថា​៖” អ្នក​ដឹង​ស្រាប់​ហើយ​ពី​អត្តចរិត​របៀបរបប​ លោក​ Mourinho យ៉ាង​ម៉េច​ខ្លះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ពី​គាត់​ហើយ​។ និយាយ​ទៅ​មាន​មូលហេតុ​មួយចំនួនដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហៅ​គាត់​ថា​ជា​គ្រូ​បង្គោល​ល្អ​ជាង​គេ​នៅ​លើ​លោក​ “។

កីឡាករ​នេះ​បន្ត​ថា​៖” គាត់​នេះ​ហើយ​ចេះ​ប្រើ​ប្រាស់​កីឡាករ​ឲ្យ​ត្រូវ​នឹង​ទេពកោសល្យ​របស់​គេ​ និយាយ​ទៅ​គាត់​ដឹង​ពី​កីឡាករ​ច្បាស់​ ហើយ​គាត់​ក៏​ដឹង​ថា​ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​ជា​កីឡាករ​នេះមាន​អារម្មណ៍​ថា​យើង​​ជា​កីឡាករ​ដ៏​ពិសេស​នៅ​ពេល​ណា​មួយ​។ គាត់​មិន​ដែល​ប្រាប់​យើង​ពី​រឿង​ទាំង​នេះ​ទេ​ តែ​យ៉ាង​ខ្ញុំ​តែង​តែង​ចង់​ខិត​ខំ​ឲ្យអស់​លទ្ធភាព​ជួយ​គាត់​ “។

Abraham បាន​ផ្លាស់​ពី​ Chelsea មក​ Roma ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ ដោយ​ចូល​រួម​លេង​បាន​ ៤១ប្រកួត​ និង​រក​បាន​ ២៣គ្រាប់​។

រី​ឯ​ លោក​ Mourinho វិញ​ទើប​មក​ដឹកនាំ​ Roma ក្នុង​រដូវកាល​នេះ​ ដោយ​នៅ​ខណៈ​នេះ​ Roma ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ការ​ប្រកួត​ Serie A ដោយ​មាន​ ៥៤ពិន្ទុ​ ខណៈ​ AC Milan ក្លឹប​ឈាន​មុខ​ក្នុង​តារាង​​ប្រកួត​ពាន​នេះ​ មាន​៦៦ពិន្ទុ​៕