យ៉ោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាភ្នាក់ងាររបស់ Zlatan Ibrahimovic កំពុងតែពិភាក្សាឱ្យរូបគេត្រលប់ទៅ AC Milan វិញខណៈដែរលោកក៏បានត្រៀមខ្លួនរួចហើយដែរ។

Zlatan Ibrahimovic
Zlatan Ibrahimovic

ពិតណាស់ Zlatan បានផ្លាស់ទៅលេងនៅកីឡាដ្ឋាន StubHub កាលពីដើមឆ្នាំនេះពីក្លឹបបិសាចក្រហម Manchester United និងកំពុងមានឈ្មោះជាកីឡាករ ដែលមានការចាប់អារម្មណ៍ យ៉ាងខ្លាំងបំផុត នៅអាមេរិកពេលនេះដោយគេអាច ស៊ុតបញ្ចូលទីដល់ទៅ 20គ្រាប់ ក្នុងការបង្ហាញខ្លួន 24លើកសម្រាប់ក្លឹប។

Zlatan Ibrahimovic នឹងភ្នាក់ងាររបស់កាត់
Zlatan Ibrahimovic នឹងភ្នាក់ងាររបស់កាត់

កិច្ចសន្យារបស់ Zlatan ជាមួយ LA Galaxy គឺផុតនៅឆ្នាំ 2019 ឯនោះ។ ប៉ុន្តែ ភ្នាក់ងាររបស់គាត់លោក Raiola បានឱ្យដឹងថា ការចរចារជាមួយក្លឹបនៅអ៊ីតាលីនឹងអាចកើតឡើងប៉ុន្តែជាងយ៉ូរបន្តិចព្រោះក្លឹបមិនទាន់ទាក់ទង់គ្នានោះទេ​៕

ប្រភពពី៖ The Sun