AC Milan ដាក់គោលដៅទៅលើកីឡាករ Kamara របស់ Marseille
29 Oct 2021 - 17:57:25 SHARE
កីឡាករវ័យក្មេង Boubacar Kamara របស់ក្រុម Marseille ត្រូវបានក្រុមមកពីអ៊ីតាលី AC Milan កំពុងចារម្មណ៍នាំយកចូលរួមជាមួយ។

ការពិភាក្សារវាងក្លឹប AC Milan និងខ្សែបម្រើ Franck Kessie របស់ពួកគេដែលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់នៅរដូវក្តៅឆ្នាំ 2022 ត្រូវបានជាប់គាំងក្រុម AC Milan ត្រូវបានបង្ខំចិត្តឱ្យស្វែងរកអ្នកស្នងតំណែងរបស់ខ្សែបម្រើសញ្ជាតិកូតឌីវ័រដែលអាចនឹងចាក់ចេញនៅចុងរដូវកាលនេះ។
យោងតាមអ្នកកាសែត Nicolo Schira ភាគីខាងអ៊ីតាលីបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងវ័យ 21 ឆ្នាំរូបនេះដែលបានបង្ហាញខ្លួនក្នុង 11 ប្រកួតសម្រាប់ក្លឹប The Olympians Marseille ដែលស៊ុតបញ្ចូលទីបាន ១ គ្រាប់រហូតមកដល់ពេលនេះ។
Boubacar Kamara ត្រូវបានទាក់ទងដោយក្លឹបអង់គ្លេសចំនួន 2 ប៉ុន្តែកីឡាករខ្លួនឯងចង់ចូលរួមជាមួយក្លឹប AC Milan ជាជាងក្លឹបនៅប្រទេសអង់គ្លេស៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព