photo of Rafael Leao
AC Milan ទិញ​បានសមាជិកថ្មីជា​ខ្សែ​ប្រយុទ្ធ​វ័យក្មេង Rafael Leao ពីក្លឹប Lille

AC Milan បានប្រកាសពីការចុះកិច្ចសន្យា៥ឆ្នាំជាមួយខ្សែប្រយុទ្ធU21ព័រទុយហ្គាល់ Rafael Leao ពីក្លិប Lille របស់បារាំង ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូដែល ស្មើប្រមាណ ៣៨លានដុល្លារ នេះបើតាមការចេញផ្សាយដោយ Goal នាថ្ងៃទី ១ខែសីហា ឆ្នាំ២០១៩។

សម្រាប់ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំសញ្ជាតិព័រទុយហ្គាល់ ដែលកើតក្នុងឆ្នាំ១៩៩៩ បានចាប់ផ្តើមអាជីពជាកីឡាករ បាល់ទាត់ជាមួយក្លឹប Sporting CP ក្នុងឆ្នាំ២០១៧ ក្នុងក្រុមយុវជន U-19 ហើយបានបន្តការផ្ទេរមកកាន់ក្លឹប Lille ក្នុងឆ្នាំ២០១៨ ដោយចូលលេងក្នុងលីគកំពូលបារាំង ២៦ប្រកួតរកបាន ៨គ្រាប់ហើយក៏បានធ្វើឲ្យមានការចាប់ អារម្មណ៍ពីលោក Marco Giampaolo ក្នុងផ្ទេរយកខ្សែប្រយុទ្ធរូបនេះ។

photo of Rafael Leao
Rafael Leao

បញ្ជាក់ផងថា ខ្សែប្រយុទ្ធវ័យក្មេង ២០ឆ្នាំ Rafael Leao បានក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេទី ៣ក្នុងក្រុម AC Milan បន្ទាប់ពីការចូលមកដល់កីឡាករ Theo Hernandez និង Rade Krunic នាកីឡដ្ឋាន Giuseppe Meazza និងរួមចំណែកជួយក្រុម Lille ទទួលបានជើងឯករង Ligue 1 ក្នុងរដូវកាល ២០១៨-២០១៩៕