ក្លឹប AC Milan មិអាចទិញខ្សែប្រយុទ្ធ Gonzalo Higuain បានទេដោយក្លឹបនេះមានជាប់បម្រាប់មហិរញ្ញវត្ថុរបស់ UEFA Financial Fair Play ណាមួយខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះមានវ័យជាងចាស់ទៅហើយ ហើយថ្លៃទៀត។

AC Milan មិនអាចទិញខ្សែប្រយុទ្ធ Higuain ផ្ដាច់ពី Juventu បានទេ
AC Milan មិនអាចទិញខ្សែប្រយុទ្ធ Higuain ផ្ដាច់ពី Juventu បានទេ

Higuain មានតម្លៃខ្លួន  36 លានអឺរ៉ូ ប្រសិនបើ AC Milan ចង់ទិញផ្ដាច់ពី Juventus តម្លៃនេះគឺជាតម្លៃដ៏ថ្លៃមួយដែរពួកគេមិនចង់បាន នឹងប្រាក់បៀវត្សរ៍ចំនួន 5,5 លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈដេរគាត់មានវ័យ 31ឆ្នាំទៅហើយនោះ។កាលពីរដូវកាលមុន AC Milan បានខ្ចី Higuain ពី  Juventus ក្នុងតម្លៃ  18 លានអឺរ៉ូទៅហើយ។  ក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះក៏កំពុងប្រឈមនឹងបទបញ្ជាហិរញ្ញវត្ថុរបស់ UEFA ផងដែរ ដែលតម្រូវឱ្យពួកគេព្យាយាមកាត់បន្ថយការចំណាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បើតាមរបាយការណ៍មួយចំនួនថា Chelsea ប្រហែលជាចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះ Higuain ខណៈពួកគេចង់បានខ្សែប្រយុទ្ធ Alvaro Morata ចេញនាខែមករាខាងមុខ។ រឿងនេះធ្វើឱ្យគេកាត់តែសង្ស័យថាលោក Maurizio Sarri នឹងនាំយកខ្សែប្រយុទ្ធ Higuain ដោយអ្នកទាំងពីធ្លាប់នៅជាមួយគ្នាកាលនៅ Napoli ៕

ប្រភព៖ theoffside