យ៉ោងតាមរបាយការណ៏បានឱ្យដឹងថា ក្លឹប AC Milan កំពុងសម្លឹងមើលកីឡាករ 3នាក់របស់ Chelsea ក្នុងអំឡុងទីផ្សារដោះដូរកីឡាករបើកនាខែមករាខាងមុខដូចជា  Cesc Fabregas, Gary Cahill និង Andreas Christensen ដែរពួកគេចង់បាន។

Cesc Fabregas ដែរ AC Milan ចង់បាន
Cesc Fabregas ដែរ AC Milan ចង់បាន

ពិតណាស់បើតាមសារព័ត៌មានរបស់អ៊ីតាលីថាក្លឹប AC Milan បានធ្វើការសន្ទនាដោយផ្ទាល់ជាមួយក្លឹបតោខៀវតាមរយៈ Leonardo ដែរពួកគេផ្ទាល់ជាអ្នកចង់បានកីឡាករ 3នាក់របស់ Chelsea ដើម្បីយកមកពង្រីកក្រុមរបស់ពួកគេ។

Gary Cahill ដែរ AC Milan ចង់បាន
Gary Cahill ដែរ AC Milan ចង់បាន

ខ្សែបម្រើ Fabregas គឺជាគោលដៅចម្បងរបស់ពួកគេ ខណៈគាត់មានអាយុ 31ឆ្នាំទៅហើយ។ ខ្សែការពារ Cahill ដែលមានអាយុ 33 ឆ្នាំនៅខែក្រោយ កុងត្រារបស់គាត់ផុតកំណត់នៅឆ្នាំ 2019នេះហើយ ខណៈលោកធ្លាក់ទម្រង់លេងជាខ្លាំង នឹងជម្រើស 11នាក់ដំបូងក៏លោកមិនសូវជាជាប់ដែរ។ ខ្សែការពារ Christensen មិនសូវជាជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Maurizio Sarri ទេ។ កីឡាករដែរ AC Milan ចង់បានគឺជាកីឡាករដែរមិនជាប់ជម្រើសដំបូងនៅ Chelsea៕

Andreas Christensen ដែរ AC Milan ចង់បាន
Andreas Christensen ដែរ AC Milan ចង់បាន

ប្រភព៖ Dailymail