ខ្សែបម្រើប្រយុទ្ធ Adam Lallana បានស៊ុតគ្រាប់ដំបូងរបស់ខ្លួន ឲ្យក្រុម Liverpool កាលពីយប់មិញ បន្ទាប់ពីខកខានរយៈពេល ២៦ខែមកហើយ ដោយសារតែមានបញ្ហារបួសរ៉ារ៉ៃ។

photo of Adam Lallana
ខ្សែបម្រើប្រយុទ្ធ Adam Lallana

ខ្សែបម្រើជម្រើសជាតិអង់គ្លេស បានស៊ុតឲ្យ Liverpool តាមស្មើ Manchester United ១-១ នៅ Old Trafford កាលពីយប់មិញ។ លើកចុងក្រោយ ដែលកីឡាកររូបនេះស៊ុតចូលគឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។

Lallana បាននិយាយថា៖ “វាជាពេលវេលាដ៏តានតឹងសម្រាប់ខ្ញុំ រយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ នេះជាទិដ្ឋភាពដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ និងជាពិន្ទុដ៏សំខាន់សម្រាប់ក្រុម។ យើងពិតជារីករាយណាស់”៕