Emmanuel Adebayor អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កំពុងមានវត្តមាននៅទ្វីប អាមេរិកខាងត្បូងដើម្បីដំណើរការផ្លាស់ទៅលេងនៅក្លឹប Olimpia នៅលីកកំពូលប្រទេសប៉ារ៉ាហ្គាយ។ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមធ្វីតទ័រដោយអ្នកកាសែតប៉ារ៉ាហ្គាយ លោក Panau Jauregui ខ្សែប្រយុទ្ធអន្តរជាតិតូហ្គោរូបនេះបានប្រកាសថាគាត់នឹងចាកចេញទៅកាន់ប្រទេសប៉ារ៉ាហ្គាយដើម្បីបញ្ចប់ការផ្ទេរជាផ្លូវការណ៏។

photo of Emmanuel Adebayor
Emmanuel Adebayor អតីតខ្សែប្រយុទ្ធក្រុម Arsenal

នៅក្នុងវីដេអូនោះ Adebayor បានសម្តែងពីអារម្មណ៏រំភើបរីករាយក្រោយបានចូលរួមជាមួយ Olimpia។ ស្ថិតក្នុងវ័យ ៣៦ឆ្នាំអតីតខ្សែប្រយុទ្ធ Real Madrid និងក្រុម Manchester City នឹងចាប់ដៃគូជាមួយអតីតមិត្តរួមក្រុមរបស់គេគឺ Roque Santa Cruz ដែលធ្លាប់លេងរួមគ្នានៅក្រុម Man.City ហើយរូបគេជាខ្សែប្រយុទ្ធប្រវត្តិសាស្រ្តរបស់ប៉ារ៉ាហ្គាយដែលមានកំនត់ត្រារកបានគ្រាប់បាល់បញ្ចូលទី ២៦គ្រាប់។

photo of Emmanuel Adebayor
 ខ្សែប្រយុទ្ធ Emmanuel Adebayor

Olimpia បានឈ្នះពានរង្វាន់ Primera División ចំនួន ៤៣ដងរហូតមកដល់ពេលនេះរួមទាំងកំណត់ត្រាឈ្នះជើងឯកលីកចំនួន ៦ដងជាប់ៗគ្នា។ និងជាក្លឹបប៉ារ៉ាហ្គាយតែមួយគត់ដែលឈ្នះពានរង្វាន់ CONMEBOL Olimpia និង Copa Libertadores ចំនួន ៣ដង។

photo of Emmanuel Adebayor
Emmanuel Adebayor