ខ្សែបម្រើសសញ្ចាតិបារាំង Adrien Rabiot បានព្រមព្រៀងចាកចេញពីក្លឹប Paris Siant-Germain ហើយ និងបានសម្រេចចិត្តចុះកិច្ចសន្យាជាមួយក្លឹបអេស្ប៉ាញ FC Barcelona ខណៈដែរក្លឹបយក្សអង់គ្លេស ហង្សក្រហម Liverpool កំពុងតែចង់បានរូបគេជាខ្លាំង។

Adrien Rabiot នឹងផ្លាស់ទៅក្លឹបយក្សអេស្ប៉ាញនាខែមករាខាងមុខ
Adrien Rabiot នឹងផ្លាស់ទៅក្លឹបយក្សអេស្ប៉ាញនាខែមករាខាងមុខ

កិច្ចសន្យារបស់ Rabiot ផុតកំណត់នៅរដូវកាលក្រោយជាមួយក្លឹបយក្សបារាំង PSG មានក្លឹបយក្សអង់គ្លេសចំនួនពីរដូចជា Liverpool  នឹង Man City ដែរចង់បានរូបគេតែកីឡាករវ័យ 23ឆ្នាំរូបនេះជ្រើសយក Barcelona ជំនួសពួកគេទៅវិញ។

ពិតណាស់ក្លឹបចាស់របស់គេ PSG ក៏បានផ្ដល់លក្ខខណ្ឌថ្មីដល់រូបនេះគេដែរ ប៉ុន្តែរូបគេចង់ទៅលេងឱ្យ Barcelona ជាង។  កីឡាករវ័យ 23ឆ្នាំ បានប្រាប់ដល់ថ្នាក់ដឹកនាំក្លឹប Barca ថា ខ្លួនចង់ទៅលេងឱ្យក្រុមអ្នកមានបុណ្យនៅរដូវកាលក្រោយព្រោះខ្លួនចង់លេងនៅទីនេះមែនទែន៕

ប្រភព៖ Mirror