photo of ក្រុម U16នារីកម្ពុជា
ក្រុម U16នារីកម្ពុជា

ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានបង់ឪកាសឡើងទៅវគ្គបន្ត នៃពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U16នារីឥណ្ឌូនេស៊ី ដោយលទ្ធផល ២ទល់០ ក្នុងការប្រកួតប្រចាំពូល B កាលពីល្ងាចថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៨។

ចំពោះការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំនេះ ក្រុមកីឡាការិនីកម្ពុជា ហាក់ធ្វើមិនបានល្អ ដូចឆ្នាំមុនឡើយ ជាក់ស្ដែងកាលពីឆ្នាំមុន កម្ពុជា ធ្លាប់ស្មើឥណ្ឌូនេស៊ី ១-១ ប៉ុន្ដែឆ្នាំនេះ បានបរាជ័យដល់ទៅ ២-០ ។បរាជ័យនេះគឺបានសេចក្ដីថា ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម១៦ឆ្នាំ  បានអស់ឱកាសឡើងទៅជុំបន្ទាប់ហើយ ក្រោយប្រកួត២ដង បរាជ័យទាំង២ដង មាន ០ ពិន្ទុ។

សូមរំលឹកថា U-16 នារីកម្ពុជា គឺស្ថិតនៅពូល B ជាមួយនឹងក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេសុី, ថៃ និងឡាវ ចំណែកនៅក្នុងពូល A វិញមានដូចជា សឹង្ហបុរី, ម៉ាឡេសុី, វៀតណាម, មីយ៉ាន់ម៉ា និងហ្វីលីពីន៕

photo of ក្រុម U16នារីកម្ពុជា
ក្រុម U16នារីកម្ពុជា