photo of Sergio Aguero
Sergio Aguero of Manchester City

តារាឆ្នើមរបស់ក្លឹប Manchester City កីឡាករ Sergio Aguero បាននិយាយថា គាត់នឹងចាកចេញពីក្លឹបយក្សនៃក្របខ័ណ្ឌ Premier League នៅពេលផុតកុងត្រាជាមួយក្លឹប ដើម្បីត្រលប់ទៅលេងនៅស្រុកកំណើតរបស់ខ្លួន​គឹក្លឹប Club Atletico Independiente ដែលខ្លួនធ្លាប់លេងតាំងពីយុវជន ។

ពិតណាស់ សញ្ចាតិអាហ្សង់ទីន វ័យ 29 ឆ្នាំរូបនេះ បានចាប់ផ្តើមលេងបាល់ទាត់អាជីពជាមួយនឹងក្រុម Independiente នៅឆ្នាំ 1997 ដែលមានមូដ្ធាននៅប្រទេសអាហ្សង់ទីនរយៈពេល 9 ឆ្នាំ ។ មុនពេលចាកចេញទៅកាន់ Atletico Madrid នៅឆ្នាំ 2006 ។

ចាប់តាំងពីពេលនោះមកខ្សែប្រយុទ្ធ Aguero បានផ្លាស់ទៅលេងជាមួយក្រុម Man City នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ។ ដែលជាកន្លែងដែលគាត់បានចុះកិច្ចសន្យាតាំងពីឆ្នាំ 20011 រហូតដលឆ្នាំ 2020 ដែលបានជួយឱ្យក្លឹបឈ្នះពាន Premier League ចំនួនពីរចាប់តាំងពីឆ្នាំ 2011 មក ខណៈដែលពេលនេះពួកគេមានភាគរយស្ទើតែ មួយរយភាគរយ ក្នងការលើកពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នៅរដូវកាលនេះ ៕

ប្រភពពិ៖ Goal