ខ្សែប្រយុទ្ធ Sergio Aguero បានបន្តកិច្ចសន្យារយពេល 1រដូវកាលទៀតជាមួយម្ចាស់ជើងឯង Premier League ក្លឹប Manchester City នឹងធ្វើឱ្យគាត់នៅក្លឹបនេះរហូតដល់ឆ្នាំ 2021 ។

Sergio Aguero​
Sergio Aguero​

Aguero ត្រូវ  Man City ពីក្លឹបអេស្ប៉ាញ Atletico Madrid កាលពីឆ្នាំ 2011 ក្នុងតម្លៃ 38 លានផោន។ នឹងដើរតួយ៉ាងសំខាន់ក្នុងការទទួលបានជ័យជម្នះដ៏ធំធេងរបស់ក្លឹបចាប់តាំងពីគាត់មកដល់ដោយឈ្នះពាន Premier League ចំនួនបីនិងពានរង្វាន់ EFL បីដងដូចគ្នានឹងពានរង្វាន់តូចៗជាច្រើនទៀត។

ខ្សែសញ្ចាតិអាហ្សង់ទីនរូបនេះ លេងនៅក្លឹបនេះជាងមួយទសវត្សរ៍ទៅហើយ ក្រោយពីចុះកិច្ចសន្យាថ្មីរួចលោកបាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះពួកគេបានប្រព្រឹត្តល្អចំពោះខ្ញុំចាប់តាំងមកទីនេះថ្ងៃដំបូង រហូតមកទល់ពេលនេះ។ ហត្ថលេខាថ្មីនេះនឹងធ្វើឱ្យខ្ញុំនៅ Man City គឺ 10 ឆ្នាំតែម្ដង» ៕

ប្រភពពី៖ BBC