ក្លឹប Barcelona បាន​ប្រកាស​ថា​ ខ្សែ​ប្រយុទ្ធ Sergio Aguero នឹង​មិន​អាច​លេង​រហូត​ដល់​ទៅ​៣​ខែ បន្ទាប់​​ពី​មាន​បញ្ហា​ឈឺទ្រូង​អំឡុង​ពេល​លេង​ទល់​នឹង Alaves កាល​ពី​ចុង​សប្ដាហ៍​កន្លេង​ទៅ។

Sergio Aguero
Sergio Aguero

ពេល​នេះ Aguero នឹង​ទទួល​​​បាន​ការ​ព្យាបាល ខណៈ​សុខភាព​របស់​គេ​ត្រូវ​តាមដាន​ជា​និច្ច។ តាម​ប្រភព​ពី​ប្រទេស​អេស្ប៉ាញ​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​មាន​​បញ្ហា​​ចង្វាក់​បេះដូង​លោត​មិន​ប្រក្រតី។

តាម​ការ​ប្រកាស​​ពី​ក្លឹប​នា​ពេល​ថ្មី​ៗ​នេះ កីឡាករ​វ័យ​៣៣​ឆ្នាំ​នឹង​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​៣​ខែ​ទើប​អាច​ចូល​​ទីលាន​វិញ​បាន។ អតីត​កីឡាករ​របស់ Manchester City ទើប​តែ​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ឲ្យ Barca បាន​​២​ប្រកួត​ប៉ុណ្ណោះ បន្ទាប់​ពី​របួស​កាល​មុន​បើក​រដូវ​កាល៕