Aguero ទប់ចិត្តមិនបាន ប្រលះកាសែតបារាំងមួយដែលថា Messi ស៊ុតប៉េណាល់ទីមិនកើត
អតីតខ្សែប្រយុទ្ធ Sergio Aguero បានជេរទៅកាន់កាសែតបារាំងមួយចំនួន ដែលបានរិះលើ ខ្សែប្រយុទ្ធ Lionel Messi ដែលថាគេលេងអន់និង ស៊ុតប៉េណាំងទីមិនចូលជាដើម ក្នុងប្រកួតរវាងក្លឹប Paris Saint Germain តទល់នឹងក្លឹប Real Madrid ក្របខ័ណ្ឌ UEFA Champions League កាលពីម្សិលមិញ។

Aguero បាននិយាយក្នុងថ្ងៃនេះថា៖” Leo គេលេងបានល្អហួសព្រំដែនរបស់គេទៀតណោះ។ ខ្ញុំមិនមែននិយាយបែបនេះដោយសារគេជាសម្លាញ់របស់ខ្ញុំនោះទេ តែនេះដោយសារតែគេលេងបានខ្លាំងមែន គេធ្វើបានល្អ និងសកម្មមែនទែន “។
កីឡាករបន្តថា៖” នៅបារាំង កាសែត និងទស្សនាវដ្ដីមួយចំនួនចេញមកដូចចង់សម្លាប់អាជីពគេអញ្ចឹង។ ពួកហ្នឹងគឺពួកអាអាច*។ តាមពិតខ្ញុំត្រូវមានកិច្ចសម្ភាសន៍ជាមួយកាសែតបារាំងមួយ ក៏ប៉ុន្តែខ្ញុំបដិសេធវិញ ដោយសារតែខ្ញុំគាំទ្រ Messi អញ្ចឹងនៅខណៈនេះខ្ញុំខឹងនឹងពួកហ្នឹង ចាំពេលក្រោយបានខ្ញុំព្រមសម្ភាសន៍ជាមួយ “។
នៅក្នុងការប្រកួតខាងលើ Mbappe ជាអ្នករកគ្រាប់បាល់បានមួយគ្រាប់ ដែលជួយឲ្យ PSG ឈ្នះ Real Madrid ក្នុងការប្រកួត UCL វគ្គ១៦ក្រុម ជើងទី១មួយនេះ៕