វីរបុរសរបស់ Manchester City កីឡាករ Sergio Aguero បានចូលទៅ Comment ដៀមដាមឱ្យយុវជនវ័យក្មេងរបស់ Manchester United កីឡាករ Alejandro Garnacho ក្រោយរូបគេលើកសរសើរ Cristiano Ronaldo នៅលើបណ្តាញសង្គម Instagram ថាជាកីឡាករល្អបំផុតគ្រប់ពេលវេលា។

ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញយុវជនវ័យក្មេងសញ្ជាតិ អាហ្សង់ទីន Alejandro ក៏មានឈ្មោះជាមួយក្រុមបិសាចក្រហមផងដែរ ប៉ុន្តែរូបគេមិនបានចូលលេងនោះទេ ដោយមានវត្តមានត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ, ខណៈនៅក្នុងការប្រកួតនោះ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Norwich City ៣-២ ដែលរកគ្រាប់បាល់បានដោយ Ronaldo ទាំង ៣ គ្រាប់។

ក្នុងនាមជាមិត្តរួមក្រុមរបស់ Ronaldo ក្រោយបញ្ចប់ការប្រកួត Alejandro បានសរសេរលើកសរសើរ CR7 នៅលើ Instagram យ៉ាងដូច្នេះថា “កីឡាករល្អបំផុតគ្រប់ពេលវេលា” អមជាមួយ Sticker រូបពពែ, ភ្លើង, បាល់ និងរូបបេះដូង។