ខ្សែប្រយុទ្ធ Sergio Aguero របស់ Barcelona អាចចូលនិវត្តន៍ពីបាល់ទាត់ដោយសារបញ្ហាបេះដូងធ្ងន់ធ្ងរ។

Sergio Aguero
Sergio Aguero

យោងតាម AS ការពិនិត្យសុខភាពចុងក្រោយបង្អស់បានបង្ហាញថាបញ្ហាបេះដូងរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះអាចធ្ងន់ធ្ងរជាងអ្វីដែលគេបានសន្មត់ពីដំបូង។

កីឡាករ​វ័យ 33 ឆ្នាំរូបនេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​​រូបកេនឹង​មិន​អាច​លេង​លើ​ទីលាន​បាន​បន្តទៀត​ទេ។ Aguero មានអារម្មណ៍ឈឺទ្រូង និងវិលមុខអំឡុងពេលប្រកួតស្មើលិទ្ធផល 1 ទល់នឹង 1 ជាមួយក្រុម Alaves នៅថ្ងៃទី 30 ខែតុលា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយមកត្រូវបានគេបង្ហើបថាអតីតខ្សែប្រយុទ្ធ Man City រូបនេះបានទទួលរងនូវចង្វាក់បេះដូងលោតខុសប្រក្រតី អាចនឹងអវត្តមានពីក្រុមយ៉ាងហោចណាស់ 2 ខែ៕