​ខ្សែ​ប្រយុទ្ធ Sergio Aguero ​ទំនង​ជា​សះស្បើយ​ទាន់​ល្មម​សម្រាប់​ជំនួប El Clasico ​រវាង​ក្រុម FC Barcelona ​ទល់​ក្រុម Real Madrid ​នៅ​ថ្ងៃ​ទី​២៤​ខែ​តុលា​ឆ្នាំ​២០២១​នេះ​។

Sergio Aguero ​
Sergio Aguero ​

​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ​ចូល​រួម​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ដោយ Free ​ក្រោយ​ពី​កុងត្រា​របស់​គេ​អស់​ជាមួយ​ក្រុម Manchester City ​។ ​យ៉ាង​ណាមិញ ​ការ​មក​ដល់​របស់​កីឡាករ​អាហ្សង់ទីន​នេះ ​មិន​ទាន់​បាន​ជួយ​ក្រុម​នោះ​ទេ ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​ជើង​ត្រូវ​សម្រាក​ព្យាបាល​សិន។ ​តែ​នៅ​ពេល​នេះ ឃើញ​ថា​ទទួល​បាន​ដំណឹង​ល្អ​ហើយ រូបគេ​អាច​ហាត់​បាន ​និង​រំពឹង​ខ្ពស់​ថា​ជា​ទាន់​ល្មម​សម្រាប់​ការ​ប្រកួត​សំខាន់ El Clasico ​ខាង​មុខ។

​រំលឹក​ថា​កន្លង​មក​នេះ ​ក្រុម Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ​រង​សម្ពាធ​ច្រើន ​ក៏​ព្រោះ​តែ​លទ្ធផល​មិន​បាន​ល្អ។ យ៉ាងណា ​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​ក៏​បាន​ផ្ដល់​ទំនុក​ចិត្ត​បន្ថែម​ទៅ​លើ​លោក Koeman ​ដោយ​សង្ឃឹម​ខ្ពស់​ថា​នៅ​ពេល​កីឡាករ​ជា​សះស្បើយ​ពី​របួស ​និង​អាច​ទទួល​បាន​លទ្ធផល​ល្អ​វិញ​ជាក់​ជា​មិន​ខាន៕