Alaba ថារូបគេលះបង់ភាពស្រណុកសុខស្រួលអស់ហើយដើម្បីបានលេងឲ្យ R.Madrid
ខ្សែការពារ David Alaba ថា គេលះបង់ភាពស្រណុកសុខស្រួលអស់ហើយ ដើម្បីមកចូលរួមជាមួយក្លិប Real Madrid។

ជាការពិតណាស់ Alaba បានផ្លាស់ពី Bayern Munich មកចូលរួមជាមួយ Real Madrid កាលពីរដូវក្តៅកន្លងទៅនេះ ដោយគ្មានតម្លៃខ្លួន ព្រោះតែគេផុតកុងត្រាជាមួយ Bayern។
គួរបញ្ជក់ផងដែរថា Alaba បានលេងនៅទឹកដីអាល្លឺម៉ង់ជាមួយក្រុម Bayern អស់រយៈពេល ១៣ឆ្នាំហើយ ដូច្នេះទើបការផ្លាស់មកទឹកដីថ្មីនេះ វាហាក់ដូចជាបង្កជាឧបសគ្គច្រើនដល់រូបគេ។
Alaba បាននិយាយថា៖ “Bayern ប្រៀបដូចជាផ្ទះទីពីរ របស់ខ្ញុំហើយ ព្រោះខ្ញុំនៅទីនោះ ១៣ឆ្នាំហើយ មួយវិញទៀតខ្ញុំក៏មានតួនាទីសំខាន់មួយដែរជាមួយក្រុម Bayern។ លើសពីនេះទៅទៀត ខ្ញុំក៏ស្គាល់ទីក្រុងនៅទីនោះច្បាស់ដែរ ហើយខ្ញុំក៏មានមិត្តភក្កិច្រើនដែរ ប៉ុន្តែពេលមកដល់ Madrid ខ្ញុំត្រូវលះបង់រឿងទាំងនេះអស់ហើយ ណាមួយនៅទីនេះគ្មានអ្នកនិយាយអង់គ្លេសទេ អ៊ីចឹងហើយខ្ញុំត្រូវបង្ខំខ្លួន ឲ្យនិយាយភាសាអេស្ប៉ាញច្រើនណាស់”៕