Alan Shearer បានរិះគន់ការលេងរបស់ Jack Grealish
Alan Shearer បានរិះគន់ការលេងរបស់ Jack Grealish ថា ធម្មតាៗ និងរង់ចាំមើលកីឡាករតម្លៃ ១០០ លានផោនបង្ហាញឲ្យបានសមនឹងតម្លៃ។ ក្រោយពេលកីឡាកររូបនេះជួយក្រុម Manchester City យកឈ្នះទៅលើ Brentford យប់មិញ១ ទល់នឹង ០។

Man City បានដាច់៨ពិន្ទុពីក្រុមលេខ២ Chelsea ហើយក្រោយឈ្នះការប្រកួតយប់មិញ។ ក្រោយការបង្ហាញខ្លួនពេញ៩០នាទីទល់ Brentford និងជួយក្រុមឲ្យយកបាន៣ពិន្ទុ អតីតកីឡាករជម្រើសជាតិអង់គ្លេស Alan Shearer ចង់ឃើញការបង្ហាញរបស់ Grealish លេងឲ្យបានល្អជាងនេះជាមួយ Man City ឲ្យសមនឹងតម្លៃដែលបានទិញមកបំបែកកំណត់ត្រាកាលពីរដូវក្ដៅកន្លងមក។
និយាយទាក់ទងការប្រកួតយប់មិញ Shearer ថា Grealish គាត់ធម្មតាៗ គេបានធ្វើឲ្យបាត់បង់ក្នុងនាមជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់កាលនៅ Aston Villa មកជាកីឡាករធម្មតាៗពេលមកលេងនៅ Manchester City ។
អតីតកីឡាករអង់គ្លេសដដែលបន្ថែមថា គាត់( Grealish ) មើលទៅហាក់លេងដោយភាពគ្មានទំនុកចិត្ត ហាក់ដូចជាមិនច្បាស់លាស់ ដែលវាធ្វើឲ្យទម្រង់លេងរបស់គេធ្លាក់ចុះទៅតាមនោះដែរ។ ទាំងនេះមិនមែនមកពី Pep ទេ ព្រោះ Pep តែងផ្ដល់ទំនុកចិត្តដល់កីឡាករគ្រប់គ្នាក្នុងការដាក់អ្នកណាម្នាក់ឲ្យលេង៕