photo of Jordi Alba
Jordi Alba of Barcelona

Jordi Alba បាននិយាយថា ថ្មីៗនេះក្រុម Barcelona បានទំនាក់ទំនងផ្សារផ្ជាប់នឹងកីឡាករសញ្ជាតិបារាំងមួយរូប នៅលើទីផ្សារដោះដូរខាងមុខនោះគឺកីឡាករ Antoine Griezmann ។

ខ្សែរការពាររបស់ Barcelona លោក Jordi Alba បានបន្ថែមថា គាត់នឹងស្វាគមន៍កីឡាករ Griezmann  បើសិនជាគាត់មកលេងអោយក្រុម Barcelona ពិតមែន រូបគេ គឺជាកីឡាករដ៏កំពូលម្នាក់នៅ ក្លឹប Atletico Madrid ។

លោក Diego Simeone ជាគ្រូបង្វឹករបស់ក្លឹប Atletico Madrid បាននិយាយថា​ Griezmann អាចចេញពីក្លឹបបានបើសិនជាគាត់ចង់ចេញពីក្លឹប ដើម្បីអភិវឌ្ឍន៍ខ្លួនរបស់គាត់។

ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះនៅតែបន្តភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរប្រាក់ដ៏ធំមួយជាមួយនឹងក្រុម Manchester United មួយផ្សេងទៀតក្នុងការដេញតាមពីក្រោយក្លឹប Barcelona នៅ ខែមករា ខាងមុខ។

photo of Antoine Griezmann
Antoine Griezmann of Atlético Madrid

ប្រភពពី៖ goal