Alba ថា បើសិនជាក្រុម Real Madrid នាំមុខយើង 19ពិន្ទុ ពួកគេនឹងសម្លាប់យើង

បន្ទាប់ពីឈ្នះលើកដំបូងក្នុងដី Real Sociedad ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៧ Jordi Alba បានលើកឡើងថា គេនិងមិត្តរួមក្រុមនឹងត្រូវគេសម្លាប់បាត់ហើយ ប្រសិន Barcelona នៅពីក្រោម Real Madrid ដល់១៩ពិន្ទុនៅ La Liga។
“ប្រសិន Madrid នាំមុខពួកយើង១៩ពិន្ទុ នៅ Barca ពួកគេនឹងសម្លាប់ពួកយើង។ ១៩ពិន្ទុ គឺជាលេខខុសគ្នាដ៏ច្រើនមួយ ប៉ុន្តែពួកយើងនៅតែមិនភ្លេចថា Real Madrid នឹងតាមប្រជែងរហូតដល់ទីបញ្ចប់”។ សម្ដី Alba។ ជាងពាក់កណ្ដាលរដូវកាលទៅហើយក្រុមក្នុងតំបន់ Catalan នៅតែមិនទាន់ស្គាល់ថា ចាញ់នៅឡើយទេ និងកំពុងដាច់ក្រុមលេខ៤ Real Madrid ១៩ពិន្ទុ។
ត្រង់ចំណុចធ្វើឲ្យក្រុមខ្លាំងបែបនេះ Alba បានបង្ហាញអាថ៌កំបាំងថា៖ “អ្នកគ្រប់គ្នាក្នុងក្រុមគឺត្រូវបញ្ចេញសកម្មភាពទាំង ការការពារ ដាក់សម្ពាធ និងដណ្ដើមបាល់”។ កត្តាដែលកីឡាករសកម្មភាពបែបនេះទាំងអស់នេះហើយ ទើបជួយឲ្យ Barcelona ខ្លាំងបែបនេះ៕
ប្រភពពី៖ marca