photo of Parco Alcacer
Parco Alcacer ស៊ុត ២គ្រាប់ ជួយអេស្បាញ លត់ ម្ចាស់ផ្ទះវេលក្នុងជំនួបមិត្តភាព

ការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះ Wale និងក្រុមភ្ញៀវជម្រើសជាតិអេស្បាញនៅកីឡដ្ឋាន Principality កាលពីថ្ងៃព្រហស្បត្ត៏ ទី១២ ខែតុលា ឆ្នាំ២០១៨។ ការប្រកួតនៅតង់ទី១ ខ្សែប្រយុទ្ធដែលកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្រុម Dormund កីឡាករ Parco Alcacer មានឪកាសស៊ុតបញ្ចូលទីនាំមុខមុនពីចំងាយយ៉ាងល្អនៅនាទីទី៨។ ការប្រកួតចូលមកដល់នាទីទី១៩ ខ្សែការពារកណ្តាល Sergio Ramos មានឪកាសតែតបញ្ចូលទីនាំមុខ ១គ្រាប់ទៀត អោយក្រុមរហស្សនាមគោជល់អេស្បាញទទួលបានគ្រាប់បាល់នាំមុខទី២ មុនពេល Alcacer ដដែលបន្ថែមគ្រាប់បាល់ទី៣ នៅនាទី២៩ មុនបញ្ចប់ការប្រកួតតង់ទី១។

photo of Parco Alcacer
Parco Alcacer ស៊ុត ២គ្រាប់ ជួយអេស្បាញ លត់ ម្ចាស់ផ្ទះវេលក្នុងជំនួបមិត្តភាព

ម្ចាស់ជើងឯក Euro ២សម័យកាល និងជាម្ចាស់ជើងឯក World Cup ២០១០ អេស្បាញបានទទួលបាល់គ្រាប់ទី៤ បន្ថែមទៀតដោយកីឡាករ Batra ខណៈដែលក្រុមម្ចាស់ផ្ទះវាយបំបែកពងមាន់បាននៅនាទីទី៧៤ មុនពេលកីឡាករ Voke វាយបកបានមួយគ្រាប់អោយក្រុមម្ចាស់ផ្ទះវិញ។ បញ្ចប់លទ្ធផលប្រកួត វេល ១:៤ អេស្បាញ។

គួរបញ្ជាក់ផងដែរថា Alcacer កំពុងតែបង្ហាញទម្រង់លេងបានល្អ មិនថាតែនៅលីកអាជីព និងជម្រើសជាតិ ខណៈដែលខ្សែប្រយុទ្ធរូបនេះ ខកខានរកបាល់សម្រាប់ក្រុមគិតចាប់តាំងពីថ្ងៃទី៩ តុលា ២០១៨ មកម្លេះ។