photo of Aleix Vidal
Aleix Vidal​ of Barcelona

ខ្សែការពារស្តាំរបស់ Barcelona កីឡាករ Aleix Vidal បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការចាកចេញពីក្លឹបនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ប៉ុន្តែគាត់បានទទូចថា ជំនឿរបស់ក្លឹបលើរូបគាត់បានធ្វើឱ្យគាត់នៅតែស្ថិតនៅក្លឹបនេះបន្តទៀត ។

កីឡាករសញ្ចាតិអេស្ប៉ាញរូបនេះ លេងបាន 18 ប្រកួតសម្រាប់ក្រុម Barca នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 2គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 4 គ្រាប់បន្ថែមទៀត។

Vidal បានប្រាប់សារព័ត៌មាន Sport ថា «ខ្ញុំមានទំនុកចិត្តលើក្លឹប ចាប់តាំងពីខ្ញុំមកដល់ទីនេះ ។ ខ្ញុំបានផ្តល់នូវអ្វីដែលខ្ញុំអាចធ្វើបានរាល់ថ្ងៃដល់ក្លឹប ហើយប្រសិនបើគ្រូបង្វឹកនៅតែចូលចិត្ត​នឹង​ស្រឡាញ់ យើង យើងត្រូវតែបន្តធ្វើវា ហើយវាគ្មានជម្រើសអ្វីឡើយ។ ខ្ញុំមិនមានអារម្មណ៍ទេ ក្នុងការចាកចេញទៅកាន់ក្លឹបផ្សេងៗ ខ្ញុំនៅទីនេះព្រោះក្លឹបមិនអោយខ្ញុំទៅណា »៕

ប្រភពពី៖​ soccerladuma