ខ្សែការពារស្លាប Alex Sandro បានបន្តកិច្ចសន្យាថ្មីជាមួយនឹងក្លឹបយក្សអុីតាលី Juventus រហូតដល់ឆ្នាំ 2023 ។

Alex Sandro ចុះកុងត្រាថ្មីជាមួយ Juventus រហូតដល់ឆ្នាំ 2023
Alex Sandro ចុះកុងត្រាថ្មីជាមួយ Juventus រហូតដល់ឆ្នាំ 2023

ខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Alex Sandro បានផ្ទេរមកលេងឱ្យក្លឹប Juventus កាលពីឆ្នាំ 2015 ពីក្លឹបយក្សរបស់ព័ទុយហ្គាល់ Porto ដោយបានបង្ហាញខ្លួនបានចំនួន 134 ប្រកួតស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានចំនួន 18 ដង។

កិច្ចសន្យារយៈពេល 5 ឆ្នាំរបស់លោកដែលមានតម្លៃ 26 លានអឺរ៉ូ (29 លានដុល្លារអាមេរិក) នឹងផុតកំណត់នៅឆ្នាំ 2020។ ខណៈដែរកុងត្រាថ្មីរបស់លោកមានតម្លៃ 5 លានដុលារក្នុងមួយឆ្នាំ៕

ប្រភព៖ punchng