លោក Alexandre Lacazette បានបញ្ជាក់ថាការវះកាត់ជង្គង់«បានដំណើរការល្អ»នៅក្នុងសារមួយទៅកាន់ក្រុមអ្នកគាំទ្រ Arsenal នៅលើ Instagram ។

photo of Alexandre Lacazette
Alexandre Lacazette underwent knee surgery following the north London derby

ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះបានចូលលេងក្នុងតង់ទី 2 ជំនួស Arsenal ក្នុងការចាញ់ក្រុម Tottenham 1-0 កាលពីចុងសប្តាហ៍ ហើយបានចាកចេញពីកីឡាដ្ឋានWembley ដោយសារបញ្ហាជង្គង់របស់គាត់ ។

សេចក្តីថ្លែងការណ៍ផ្លូវការមួយពីក្រុមកាំភ្លើងធំ Arsenal បានស្នើថាកីឡាករ Lacazette អាចនឹងនៅក្រៅទីលានរយៈពេល 6 សប្តាហ៍ដោយមានរបួស ប៉ុន្តែលោក Arsene Wenger សង្ឃឹមថាខ្សែប្រយុទ្ធរូបនេះអាចវិលត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ។

Lacazette បានបង្ហោះនៅលើ Instagram “សូមអរគុណអ្នករាល់គ្នាសម្រាប់សាររបស់អ្នក” ។

ប្រភព : metro