Photo of Alexis Sanchez
Alexis Sanchez of Arsenal

Alexis Sanchez បាន​រួម​ចំណែក​​យ៉ាង​ធំធេង នាំ​ក្រុម​ Arsenal ឈ្នះ​ក្រៅ​ដី​លើ​ក្រុម​ Crystal Palace ៣-២ កាល​ពី​យប់​មិញ។

នាទី​២៥​វគ្គ​ទី​មួយ​ Shkodran Mustafi ខ្សែ​ការពារ​របស់​កាំភ្លើង​ធំ​​បាន​​បំបែក​ពង​មាន់​មុន។ មួយ​គ្រាប់​នេះ​បាន​បន្ត​រហូត​បញ្ចប់​​៤៥​នាទី​ដំបូង។ ឈាន​ដល់​វគ្គ​ទី​ពីរ Andros Townsend របស់ Palace តាម​បាន​មួយ​គ្រាប់​នៅ​នាទី​៣៩។

យ៉ាងណាមិញ នាទី​៦២និង៦៦ Alexis Sanchez បាន​ទម្លុះ​សំណាញ​ទី​ពីរ​គ្រាប់​ម្នាក់​ឯង​ផ្ទាន់​​ៗ ជួយ​ក្រុម​នាំ​មុខ​ ៣-១។ សល់​តែ​ប៉ុន្មាន​ទី​ចប់​វគ្គ​ទី​ពីរ​​​កីឡាករ​ James Tomkins ខាង​ក្រុម​ម្ចាស់​ផ្ទះ​ក៏​រក​បាន​មួយ​គ្រាប់​បន្ថែម​​ទៀត​ជួយ​កាត់​​បន្ថយ​គម្លាត​គ្រាប់​បាល់។ ចប់​៩០​នាទី Crystal Palace ២-៣ Arsenal។ ៣​ពិន្ទុ​នេះ​​បាន​ធ្វើ​ឲ្យ​ក្រុម​លោក Arsène Wenger បន្ត​នៅ​លេខ​៦ នៃ​តារាង EPL៕ ​​

ប្រភពពី៖ thesun