photo of Alisson Becker
Alisson Becker​ of A.S. Roma

អ្នកចាំទី Alisson របស់ក្លឹប Roma បានបញ្ជាក់ថា រូបគេសប្បាយចិត្តនៅក្លឹបនេះបើទោះបីរូបគេអាចនឹងពិចារណាអនាគតរបស់គេនៅចុងបញ្ចប់នៃរដូវកាលនេះក៏ដោយ។ ការសម្តែងរបស់គាត់ហាក់បីដូចជាបានទាក់ទាញក្រុម Real Madrid និង Liverpool ប៉ុន្តែកីឡាករសញ្ចាតិប្រេស៊ីលរូបនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើការរំពឹងទុកនោះទេ។

កីឡាករ Alisson បានប្រាប់ទូរទស្សន៍ Sky Sport ថា ”ខ្ញុំរីករាយនៅទីក្រុង Roma ”។ អារម្មណ៍របស់ខ្ញុំកំពុងតែរីករាយ នៅពេលដែលមានមនុស្សជាច្រើនកំពុងតាមដានខ្ញុំ ប៉ុន្តែចិត្តរបស់ខ្ញុំគឺផ្តោតទៅលើក្រុម Roma ។ អនាគតរបស់ខ្ញុំនៅក្នុងដៃក្លឹបនៅឡើយ ។

គាត់បន្តទៀតថា នៅក្នុងខែមិថុនាខាងមុខនេះ ប្រហែលជាយើងនឹងនិយាយអំពីវាម្តងទៀត ប៉ុន្តែសម្រាប់ពេលនេះខ្ញុំផ្តោតអារម្មណ៍លើក្រុម Roma ប៉ុណ្នោះ។ “ខ្ញុំបានធ្វើការយ៉ាងលំបាកនៅទីនេះ ហើយខ្ញុំចង់បន្តតាមផ្លូវនេះដ៏ដែរ” ។

ប្រភពពី៖ football-italia