Alisson Becker ត្រូវបានបោះឆ្នោតជាប់ជាអ្នកចាំល្អបំផុត ប្រចាំឆ្នាំ២០១៩ របស់ពិភពលោក (FIFA) ក្នុងពិធីប្រគល់ពានឯកត្តជនដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃចន្ទ ទី២៣ ខែកញ្ញានៅទីក្រុង Milan ប្រទេស អ៊ីតាលី។

photo of Alisson Becker
Alisson Becker

កីឡាករវ័យ ២៦ឆ្នាំ សញ្ជាតិប្រេស៊ីលខាងលើនេះ មានសំឡេងឆ្នោតគាំទ្រឈ្នះគូប្រជែងអ្នកចាំទីដូចគ្នា Ederson របស់ក្លឹប Manchester City និង Marc Andre-ter Stergen នៃក្លឹប FC Barcelona ក្នុងចំណោមបេក្ខភាព ៣នាក់ចុងក្រោយដែលឡើងមកដល់ជុំផ្តាច់ព្រ័ត្រ។

គុណសម្បតិ្តរបស់ Alisson ដែលទើបបានចូលរួមជាមួយ Liverpool បាន ១រដូវកាល ក្រោយចាកចេញពីក្លឹប អ៊ីតាលី AS Roma នោះ បានជួយហង្សក្រហម Liverpool បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៅ Premier League ដើម្បីស្រោមដៃមាសនៅអង់គ្លេស ជាមួយនឹងការឈ្នះពានធំ UEFA Champions League ដែលឈ្នះ ស្រោមដៃមាសនៅអឺរ៉ុបទៀត។

បន្ថែមលើនេះ Alisson ក៏បានឈ្នះពានឯកត្តជន ស្រោមដៃមាសជាមួយក្រុមជម្រើសជាតិប្រេស៊ីលទៀត តាមរយៈជួយ ក្រុមសាំបាមួយនេះឈ្នះជើងឯក Copa America ឆ្នាំ២០១៩ ក្នុងទឹកដីថែមទៀតផង ពីការលេង ៦ប្រកួត របូតតែ ១គ្រាប់ប៉ុណ្ណោះ ពេលឈ្នះប៉េរូ ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯកពានប្រចាំតំបន់ អាមេរិកឡាទីន ដោយមាន ១២ប្រទេសចូលរួម៕