photo of Massimiliano Allegri
Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus

អ្នកចាត់ការ Juventus លោក Massimiliano Allegri បាននិយាយថា លោកនឹងស្នាក់នៅទីក្រុង Turin ប្រសិនបើលោកមិនត្រូវបានបណ្តេញចេញដោយម្ចាស់ជើងឯកអ៊ីតាលីនោះទេ។

ពិតណាស់ គ្រូជនជាតិអ៊ីតាលីវ័យ 50ឆ្នាំរូបនេះត្រូវបានភ្ជាប់ទៅនឹងការចូលជំនួសតំណែងលោក Arsene Wenger នៅ Arsenal និង​លោក Antonio Conte នៅ Chelsea នារដូវក្ដៅឆ្នាំ2018 ។

Allegri បាននិយាយថា៖ “បើពួកគេមិនបណ្ដេញខ្ញុំទេ អីចឹងខ្ញុំគិតថាខ្ញុំនឹងនៅ Juventus ទៀតនាឆ្នាំក្រោយ។ វាមិនមែនជាបញ្ហានៃការសម្រេចចិត្តពីអនាគតខ្ញុំទេ។ ផ្ទុយទៅវិញខ្ញុំត្រូវគិតពីផែនការអនាគតរបស់ Juventus ៕

ប្រភពពី៖ Goal