Allegri និយាយថាធ្លាប់បដិសេធសំណើរដឹកនាំក្រុម Real Madrid ដល់ទៅ ២ដង
លោក Massimiliano Allegri បាននិយាយទៅកាន់សារព័ត៌មាន GQ កាលពីពេលថ្មីៗនេះថា លោកធ្លាប់បដិសេធសំណើទៅដឹកនាំក្លឹប Real Madrid ចំនួន២ដង ដោយសារតែលោកពេញចិត្តនឹងធ្វើគ្រូបង្គោល Juventus ជាង។

លោក Allegri បាននិយាយថា៖” ខ្ញុំធ្លាប់បដិសេធ Real Madrid ចំនួន២ដង។ លើកដំបូងគឺកំឡុងពេលដែលខ្ញុំនិយាយរឿងបន្តកុងត្រាថ្មីជាមួយ Juventus (កំឡុងឆ្នាំ២០១៨)។ កាលនោះខ្ញុំបានប្រាប់ប្រធានក្លឹប Real Madrid ថាខ្ញុំបានព្រមព្រៀងសម្ដីនៅបន្តនឹង លោក Andrea Agnelli ប្រធានក្លឹប Juventus។
រីឯការបដិសេធលើកទី២ របស់លោក Allegri គឺកាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅដោយលោកបកស្រាយថា៖” កាលនោះខ្ញុំចុះកុងត្រាព្រមព្រៀងជាមួយនឹង Real Madrid ហើយៗ។ ប៉ុន្តែបន្ទាប់មកព្រឹកឡើង ខ្ញុំតេទៅប្រធានក្លឹប Real Madrid វិញហើយប្រាប់គាត់ថាខ្ញុំអត់ទៅដឹកនាំបានទេ ព្រោះខ្ញុំបានសម្រេចជ្រើសរើស Juventus ហើយៗ។ គាត់ក៏បានត្រឹមអរគុណខ្ញុំ។ និយាយទៅអត់មានអីចម្លែកទេ ដោយសារតែ Juventus បានទាក់ទងខ្ញុំមុនតាំងពីខែឧសភា អញ្ចឹងខ្ញុំត្រូវនៅបន្តហ្នឹងហើយ “។
នៅក្នុងអាជីពគ្រូបង្គោលរបស់លោក Allegri ធ្លាប់ដឹកនាំក្លឹបធំៗចំនួន២ គឺ AC Milan ចំនួន៤ឆ្នាំ និង Juventus ចំនួន ៧ឆ្នាំហើយ៕