photo of Alvaro Morata
Alvaro Morata repeatedly said he was committed to Chelsea

Alvaro Morata បានបដិសេធថាគាត់មិនពេញចិត្តនឹងការរស់នៅក្នុងទីក្រុងឡុងដ៍ ដោយនិយាយថាគាត់ប្រហែលជាចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 10 ឆ្នាំជាមួយ Chelsea ប្រសិនបើគាត់អាចធ្វើបាន ។

ខ្សែប្រយុទ្ធរូបនេះបានប្រាប់ កាសែតនៅអ៊ីតាលីថា ៖ គាត់មិនបានឃើញខ្លួនរបស់គាត់រស់នៅទីក្រុងឡុងដ៍ជាយូរមកហើយ ។

នៅពេលសួរព៍ត័មានពីការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារនៅ Roma លោកបានបញ្ជាក់ថា រូបគាត់នឹងមិននៅក្នុងទីក្រុងឡុងដ៍ឡើយនៅពេលគាត់ចូលនិវត្តន៍។

គាត់បាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ពេលដែលរស់នៅទីនេះ ហើយខ្ញុំរីករាយដែលបានរស់នៅទីក្រុងឡុងជាមួយភរិយារបស់ខ្ញុំ” ។

“នៅពេលខ្ញុំបញ្ចប់អាជីពរបស់ខ្ញុំ ខ្ញុំនឹងត្រលប់មកប្រទេសរបស់ខ្ញុំវិញ​ ខ្ញុំនឹងរស់នៅទីកន្លែងកំណើតរបស់ខ្ញុំ។  ហើយនៅពេលខ្ញុំនិយាយពីទីក្រុងឡុង គឺជាទីក្រុងដែលមានភាពតានតឹង មានចរាចរណ៌ និងមនុស្សជាច្រើនកកកុញ ។ វាជាទីក្រុងមួយដែលមិនគួរឲ្យចង់រស់នៅ”។

កីឡាករ Morata វ័យ 25 ឆ្នាំបានស៊ុតបាល់បញ្ចូលទីចំនួន 7 គ្រាប់ក្នុង 13 ប្រកួតចាប់តាំងពី ក្លឹបបានផ្ទេរគាត់ពីក្លិប Real Madrid ក្នុងតម្លៃខ្លួន 60 លានផោនក្នុងកិច្ចសន្យា 5 ឆ្នាំនៅរដូវក្តៅនេះ។

លោកបាននិយាយបន្ថែមទៀតថា “ប្រសិនបើ Chelsea ស្នើពេល 10 ឆ្នាំសម្រាប់ខ្ញុំ ខ្ញុំនឹងប្រហែលជាចុះហត្ថលេខាលើវា។ ខ្ញុំសប្បាយចិត្តនឹងអ្វីៗគ្រប់យ៉ាងប្រសិនបើខ្ញុំធ្វើបានល្អ ខ្ញុំនឹងស្នាក់នៅទីនេះច្រើនជាងប្រាំឆ្នាំទៅទៀត។

ប្រភពពី៖ bbc.com