photo of Alvaro Morata
Alvaro Morata of Chelsea

គ្រូបង្វឹករបស់ Chelsea លោក Antonio Conte បានបង្ហើបឱ្យដឹងថាខ្សែប្រយុទ្ធ Alvaro Morata នឹងខកខានការប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់ Chelsea ជាមួយនឹងក្រុម Huddersfield នៅថ្ងៃអង្គារដោយសារតែ របួសខ្នងនិងការអស់កម្លាំង។

ខ្សែប្រយុទ្ធរូបនេះដែលបានរកគ្រាប់បាល់បាន 10 គ្រាប់ចាប់តាំងពីចូលលេងអោយក្រុម Chelsea ដែលផ្ទេរមកពីក្រុម Real Madrid កាលពីរដូវកាលមុន។  Morata បានលេងពេញ 90 នាទីកាលពីថ្ងៃសៅរ៍ ខណៈដែល Chelsea បានបរាជ័យក្នុងលទ្ធផល 1-0 នៅឯក្លឹប West Ham ។

Morata បានខកខានពីរសប្តាហ៍កន្លះដោយសារបញ្ហារបួសសរសៃពួរ ហើយលោក Conte នឹងត្រូវអវត្តមានកីឡាករសញ្ចាតិ អេស្ប៉ាញរូបនេះ សម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋាន John Smith’s Stadium ។

ប្រភពពី៖ skysports