photo of Alvaro Morata
Alvaro Morata of Chelsea

តាមសារព័ត៍មានបានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Alvaro Morata នឹងចាកចេញពីទីក្រុងឡុងដ៍នៅចុងបញ្ចប់នៃរដូវកាលនេះហើយខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមជាមួយក្លឹប Juventus ដែលជាក្លឹបចាស់របស់ខ្លួនវិញក្នុងករណីលោក Mario Mandzukic បញ្ជាក់ពីការចាកចេញរបស់គាត់ឲ្យបានពិតប្រាកដ។

យោងទៅតាមរបាយការណ៍នេះ Juventus កំពុងតែតាមដានកីឡាករជាច្រើនដូចជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំង Anthony Martial របស់ក្រុម Manchester United ហើយបច្ចុប្បន្ននេះ Morata ក៏ស្ថិតនៅក្នុងចំណោមបេក្ខជនដែលមានអាទិភាពខ្ពស់ផងដែរ

ប្រភព៖ bleacherreport