ខែ្សការពារក្រុម Paris Saint Germain កីឡាករ Dani Alves បានលើកឡើងថា រូបគេនឹងវិលត្រឡប់ទៅ Barcelona វិញនៅថៃ្ងសែ្អក ប្រសិនបើក្រុមចង់បាន។

photo of Dani Alves
Dani Alves កីឡាកររបស់ក្រុម Paris Saint-Germain

កីឡាករ Dani Alves នៅតែមិនដាច់អាល័យពី Barcelona ទោះបីរូបគេបានចាកចេញពីទឹកដី Camp Nou ជាង 3ឆ្នាំហើយក្តី។ ពិតណាស់ ខ្សែការពារស្លាបសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយក្នុងបទសម្ភាសមួយថា លោកមានអនុស្សាវរីយជាច្រើននៅក្លិប Barcelona ហើយក្លឹបមួយនេះប្រៀបដូចជាផ្ទះទីពីររបស់លោកទៅហើយ។

គាត់បាននិយាយថា៖ Barcelona គឺជាផ្ទះរបស់ខ្ញុំ។ វាពិតជាអាចទៅរួចដែរថា ខ្ញុំនឹងត្រឡប់ទៅទីនោះវិញ។ ខ្ញុំនឹងត្រឡប់ទៅ Barcelona នាថៃ្ងសែ្អក ប្រសិនបើពួកគេចង់បានខ្ញុំ៕

ប្រភពពី៖ Marca