photo of Dani Alves
Dani Alves of Paris Saint-Germain

ខែ្សការពារស្លាបស្តាំ Dani Alves បាននិយាយថា លោកបានសម្រេចចិត្តចាកចេញពីក្រុម Juventus ដើម្បីចូលរួមជាមួយក្រុម Paris Saint-Germain ព្រោះចង់ឈ្នះពានរង្វាន់ Champions League ។

គាត់បានប្រាប់វេបសាយផ្លូវការរបស់ FIFA ថា «ពានរង្វាន់ Champions League គឺជាអ្វីដែលពួកយើងផ្តោតទៅលើ។ “វាជាគោលដៅចម្បងរបស់យើង វាជាអ្វីដែល Neymar គិតនៅពេលគាត់ចាកចេញពី Barcelona នឹងវាជាអ្វីដែរខ្ញុំគិតចាកើចេញពី Juventus ។ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រយុទ្ធសម្រាប់ពាន Champions League»៕