Alves ថា Coutinho ជាកីឡាករមានកម្រិតដូចនឹង Neymar អាចជួយប្រេស៊ីលឈ្នះអាល្លឺម៉ង់

ប្រធានក្រុមប្រេស៊ីលលោក Dani Alves បានប្រាប់ឱ្យដឹងថា កីឡាករ Philippe Coutinho នឹងអាចជួយឱ្យប្រេស៊ីលទទួលបានជ័យជម្នះប្រឆាំងនឹងអាល្លឺម៉ង់នៅយប់ថ្ងៃអង្គារនេះ ហើយ ខ្សែប្រយុទ្ធរបស់ក្រុមបាសេឡូណានេះ នៅពេលនេះមានកម្រិតដូច Neymar ផងដែរ។
នៅទីក្រុងប៊ែរឡាំងនៅល្ងាចថ្ងៃអង្គារប្រេស៊ីលនឹងជួបជាមួយនឹងអាល្លឺម៉ង់ជាលើកដំបូង ចាប់តាំងពីពួកគេបានចាញ់ដោយអាម៉ាសដោយលទ្ធផល 7-1 នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2014 ។

ការប្រកួតនេះ វាគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ ប៉ុន្តែប្រេស៊ីលត្រូវបានចងចាំនៅភាពអាម៉ាសការបរាជ័យនៅក្នុងការប្រកួតបាល់ទាត់ពិភពលោករបស់ពួកគេនៅ Belo Horizonte និងលទ្ធភាពនៃការបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ 22 ប្រកួតរបស់អាល្លឺម៉ង់ដែលបានបន្តរហូតដល់ឆ្នាំ 2016 ជាជើងឯកអឺរ៉ុប ។ ត្បិតតែជាការប្រកួតមិត្តភាពតែ ប្រេស៊ីលពិតជាចង់ឈ្នះដើម្បីបន្ធូរចិត្តរឿងអតីត និងរំពឹងបញ្ចប់ភាពមិនដែលចាញ់ 16ប្រកួតចុងក្រោយរបស់អាល្លឺម៉ង់ផងដែរ។
កីឡាករថ្លៃជាងគេលើលោក Neymar ត្រូវអវត្តមានក្នុងការប្រកួតនេះដោយសារបញ្ហារបួស។ ដូច្នេះ Coutinho ត្រូវជំនួសតំណែង ចាប់ដៃគូជាមួយ Willian និង Gabriel Jesus លេងប្រយុទ្ធ៣ខាងលើ។ មុនការប្រកួតមកដល់ខ្សែការពារស្ដាំរបស់ PSG កីឡាករ Dani Alves បានិយាយថា៖ “ខ្ញុំជឿជាក់ Coutinhoជាកីឡាករមានកម្រិតលេងដូច Neymar។ គេមានឥទ្ធិពលខ្លាំង លើកីឡាកររបស់ពួកយើងទាំងអស់។ ខ្ញុំមានអារម្មណ៍បែបនេះ តាំងពីពេលគេនៅ Liverpool និង Barcelona”៕
ប្រភព៖ dailymail