លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​និយាយ​មុន​ប្រកួត​តទល់នឹង​ Osasuna នៅ​យប់​នេះ​ថា​ លោក​ជឿជាក់​ក្លឹប​លោក​បាន​ឈ្នះ​ពាន​ La Liga ក្នុង​រដូវកាល​នេះ​រួច​បាត់​ទៅ​ហើយ​។

Carlo Ancelotti
Carlo Ancelotti

លោក​ Ancelotti បាន​និយាយ​ថា​៖” ខ្ញុំ​មាន​បទពិសោធន៍​គ្រប់គ្រាន់​នឹង​ជឿជាក់​ថា​ យើង​បាន​ឈ្នះ​ពាន​ La Liga រួច​បាត់ទៅ​ហើយ​។ យើង​ជិត​ឈ្នះ​វា​មែន​ទែន​ហើយ​។ យើង​កំពុង​ធ្វើ​បាន​ល្អ​ណាស់​រាល់ថ្ងៃ​នេះ​ ហើយ​យើង​នឹង​បន្ត​អញ្ចឹង​ទៀត​។ ឈ្នះ​ការ​ប្រកួត​ជា​បន្ត​ទៀត​ គឺ​ផ្ដល់​ឱកាស​ឲ្យ​យើង​កាន់​តែ​កៀក​បំផុត​នឹង​យក​ពាន​មួយ​នេះ​ “។

នៅ​ក្នុង​ពេល​នេះ​ Real Madrid កំពុង​នាំ​មុខ​ក្នុង​តារាង​​ប្រកួត​ La Liga ដោយ​មាន​ ៧៥ពិន្ទុ​ រី​ឯ​ Barca, Sevilla និង​ Atletico ជា​អ្នក​នាំ​មុខ​ជា​បន្ត​បន្ទាប់​ក្នុង​តារាង​មាន​៦០ពិន្ទុ​ប៉ុណ្ណោះ​ ខណៈ​ការ​ប្រកួត​នៅ​លីគកំពូល​នេះ​សល់​ ៦ប្រកួត​ទៀត​ប៉ុណ្ណោះ​ ដូច្នេះ​ក្នុង​រដូវកាល​នេះ Real Madrid មាន​ឱកាស​ច្រើន​ខ្លាំង​នឹង​ឈ្នះ​ពាន​មួយ​នេះ​៕