photo of Cristiano Ronaldo & Lionel Messi
Cristiano Ronaldo at Real Madrid & Lionel Messi at Barcelona

អតីតគ្រូបង្វឹកក្រុម Bayern Munich លោក Carlo Ancelotti បាននិយាយថា វត្តមានរបស់ Lionel Messi និង Cristiano Ronaldo នឹងធ្វើឱ្យ Barcelona និង Real Madrid ក្លាយជាជើងឯកក្របខ័ណ្ឌ Champions League នៅក្នុងរដូវកាលនេះ។

Barcelona និង Real Madrid ក្រុមទាំងពីរសុទ្ធតែមានឈ្មោះក្នុងការប្រកួតវគ្គ 8ក្រុមចុងក្រោយនៅរដូវកាលនេះ ដោយ Real Madrid ជួបជាមួយ Juventus នឹង Barcelona ជួបមួយ Roma ។

អតីតគ្រូបង្វឹកក្រុម Bayern Munich រូបនេះ បាននិយាយថា៖ «Real Madrid និង Barcelona គឺជាក្រុមដែលពោពេញដោយបទពិសោធន៍ ហើយក្រុមទាំងពីមានកីឡាករពិភបលោកទៀត Ronaldo និង Messi  ពួកគេជាក្រុមដែលអាចលើកពាន Champion League នៅក្នុងរដូវកាលនេះ ។  Roma និង Juventus មិនចូលចិត្តក្រុមទាំងពីរនេះទេ ព្រោះពួកគេចាប់ឆ្នោតប៉ះក្រុមមហាអំណាចអឺរ៉ុបទាំអពីរនេះ ប៉ុន្តែពួកគេនៅតែមានសង្ឃឹមក្នុងការឈ្នះពានដូចគ្នា»៕

ប្រភពពី៖ Goal