អ្នកចាត់ការលោក Carlo Ancelotti បានអះអាងថា ខ្សែប្រយុទ្ធស្លាប Eden Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយនេះទេ។

Eden Hazard
Eden Hazard

ជាការពិតណាស់ Hazard ក្រោយចាកចេញពី Chelsea មកចូលរួមជាមួយ Real Madrid រូបគេពុំសូវបានលេងទៀងទាត់ឡើយ ដោយសារមានបញ្ហារបួសរ៉ាំរ៉ៃជាញឹកញាប់, ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិករូបនេះក៏ធ្លាក់ទម្រង់លេងខ្លាំងណាស់ដែរ ដោយនៅតំណែងរបស់គេតែងតែត្រូវបានជំនួសដោយ Vinicius Jr.។

យ៉ាងណាមិញ តាមរយៈភាពអសកម្មបែបនេះបានធ្វើឱ្យអ្នកគាំទ្រក្លិបមិនសូវសប្បាយចិត្តនោះទេ ហើយមួយរយៈមុនក៏មានព័ត៌មាននៅបរទេសជាច្រើនបានចុះផ្សាយថា Real Madrid ចង់លក់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះផងដែរ ប៉ុន្តែនៅពេលនេះអ្វីៗហាក់មានការប្រែប្រួលមកជាល្អឡើងវិញ ក្រោយពេលលោក Ancelotti បញ្ជាក់ថា Hazard នឹងបន្តស្នាក់នៅជាមួយក្រុមអធិរាជសបន្តទៀត។

ដកស្រង់ពាក្យសម្តីដើមលោក Ancelotti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Hazard បានបញ្ជាក់ពីគម្រោងរបស់គាត់យ៉ាងច្បាស់ ដោយគាត់ចង់បង្ហាញពីគុណភាពខ្លួននៅរដូវកាលក្រោយ”៕