លោក Carlo Ancelotti ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Eden Hazard ​មិន​មាន​បញ្ហា​របួស​ទេ ប៉ុន្តែ​លោក​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​ស្លាប​ដទៃ​ទៀត​ធ្វើ​បាន​ល្អ​ជាង​និង​ចង់​ដាក់​ឱ្យ​លេង​។

Carlo Ancelotti ​នឹង Eden Hazard
Carlo Ancelotti ​នឹង Eden Hazard

​Hazard ​កីឡាករ​ទិញ​ចូល​ថ្លៃ​របស់​ក្រុម Real Madrid ​មិន​បាន​ចូល​លេង​ទេ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម FC Barcelona ​កន្លង​ទៅ​នេះ ដោយ​សូម្បី​ដូរ​ចូល​ក៏​អត់​ដែរ។ ​កត្ដា​នេះ បាន​ធ្វើ​ឱ្យ​មាន​មតិ​ដាក់​ចម្ងល់​ជា​ខ្លាំង ​ថា​តើ​របួស​ឬ​យ៉ាង​ណា​បាន​ជា​មិន​បាន​ចូល​លេង​បែប​នេះ? ​តែ​បើ​តាម​ចម្លើយ​របស់​អ្នក​ចាត់ការ Ancelotti ​ថា ​ខ្សែ​ប្រយុទ្ធ​វ័យ ​៣០ ​ឆ្នាំ​នេះ​មិន​មាន​របួស​អ្វី​ទេ។

​លោក​ជា​អ្នក​សម្រេច​ចិត្ត​មិន​ដាក់​ឱ្យ​រូបគេ​ចូល​លេង ក៏​ព្រោះ​តែ​មាន​កីឡាករ​ដទៃ​ទៀត​ធ្វើ​បាន​ល្អ​ជាង ​និង​លោក​ចង់​ដាក់​កីឡាករ​នោះ​ដើម្បី​ចូល​ប្រកួត។ ​អ្នក​ចាត់ការ​សំបូរ​បទ​ពិសោធ​ខាង​លើ​បាន​បន្ថែម​ថា Hazard ​របួស​ច្រើន​ពេក​ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​បង្ហាញ​កម្រិត​ខ្ពស់​បំផុត​ខ្លួន​បាន ដែរ​នា​រដូវ​កាល​នេះ​បន្ទាប់​ពី​ជា​សះស្បើយ​ម្ដង​បន្ដិច​មក ​Hazard ​នឹង​មាន​រដូវ​កាល​ល្អ​របស់​ខ្លួន​ត្រលប់​មក​វិញ​នា​ពេល​ខាង​មុខ​មិន​ខាន៕