​ក្រុម Real Madrid ​បាន​ប្រកួត​បិទ​ពូល​នៅ​យប់មិញ​នេះ​ហើយ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Inter Milan ​បាន​ក្នុង​លទ្ធផល ២-០ ​ឈរ​នៅ​កំពូល​តារាង។

Carlo Ancelotti
Carlo Ancelotti

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​៖ “យើង​មាន​សមត្ថភាព​ក្នុង​ការ​ឈ្នះ La Liga ​ហើយ​និង​អាច​ប្រជែង​ពាន​រង្វាន់ Champions League ​បាន​។

មិន​មាន​ក្រុម​ណា​ដឹង​ច្បាស់​ថា​មាន​សមត្ថភាព​អាច​ឈ្នះ Champions League ​បាន​ទេ​នៅ​ត្រឹម​នេះ ប៉ុន្តែ​បើ​និយាយ​ពី​សមត្ថភាព​អាច​ប្រជែង​គឺ​បាន។ ​មាន​ក្រុម​ជា​ច្រើន​ទៀត​សុទ្ធ​តែ​រៀប​ចំ​បាន​ល្អ​ដែរ ​ពួកគេ​ក៏​មាន​សមត្ថភាព​ដូច​គ្នា”។

​នា​ពេល​បច្ចុប្បន្ន​នេះ​ក្រុម​អធិរាជ​ស​ឃើញ​ថា​រៀប​ចំ​ក្រុម​បាន​ល្អ​ជា​ពិសេស​នៅ​តំបន់​ការពារ​ដែល​អាច​រក្សា Clean-sheet ​បាន​។ ​មួយ​វិញ​ទៀត​សមាជិក​សំខាន់​ៗ​ក្នុង​ក្រុម​នៅ​ពេល​នេះ ​ក៏​មិន​មាន​បញ្ហា​របួស​ទៀត ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​លោក Ancelotti ​មិន​ពិបាក​ក្នុង​ការ​រៀប​ទម្រង់​លេង​នោះ​ទេ៕