photo of Andres Iniesta
Andres Iniesta បានអង្គុយម្នាក់ឯងរហូតដល់ម៉ោង ១រំលងអាធ្រាត្រនៅទីលាន Camp Nou

វាជារឿងដ៏មួយសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ដែលបាត់បង់រវីរបុរសរបស់ក្លឹបគឺកីឡា Andrés Iniesta។  ការ​ចំណាយ​ពេល​ ២២​ ឆ្នាំ​របស់ Iniesta ជាមួយ​នឹង Barcelona បាន​បញ្ចប់​ជា​មួយ​នឹង​ជ័យជម្នះ​ក្នុ​ងនាម​ជាកីឡាករ​ម្នាក់ ខណៈ​ដែល​​ខ្សែ​បម្រើ​ដែល​ជំនួស​កន្លែង​របស់​គេ​គឺ Philippe Coutinho បាន​រក​គ្រាប់​បាល់​កាត់សេចក្តី​ក្នុង​ពេល​ក្រុ​មខ្លួន​ទទួល​ជ័យជម្នះ ១-០ លើ​ក្រុម Real Sociedad​។

តាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានបង្ហាញឲ្យដឹងពីរូបថត ប៉ុន្មានសន្លឹករបស់ខ្សែបម្រើខ្លា​ចាស់​អេស្ប៉ាញ Andres Iniesta នៅក្រោយការប្រកួតរវាង Barcelona និង Real Sociedad ។ ជាការពិតណាស់ Iniesta បានបង្ហាញខ្លួនលើកចុងក្រោយឲ្យ​ក្រុម Barcelona ក្នុងការប្រកួតនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីលាអ្នកគាំទ្ររួចរាល់ហើយនោះ Iniesta មិនបានចាកចេញពីទីលាន Camp Nou ឡើយ។

ក្នុងនោះដែរ Andres Iniesta បន្តអង្គុយម្នាក់ឯង រហូតដល់ម៉ោង ១រំលងអាធ្រាត្រ ( ម៉ោងនៅអេស្ប៉ាញ ) ដោយកីឡាករ និងអ្នកគាំទ្រ Barcelona បានចាកចេញអស់ទៅហើយ។ តាមរយ:រូបភាពនេះ​ដែរ បង្ហាញឲ្យឃើញថា Iniesta ពិតជាមិនចង់ចាកចេញឡើយ គាត់ប្រហែលជាសោកស្តាយ ដែលចាកចេញពីទឹកដី ពោរពេញទៅដោយ​អនុស្សាវរីយ៍ជាច្រើនបែបនេះ។ ហើយនេះក៍ប្រហែលជាលើកចុងក្រោយហើយ ដែល Iniesta អាចអង្គុយក្នុងទីលាន Camp Nou ក្នុងនាមជាកីឡាកររបស់ក្លិប​អស្ចារ្យក្នុងពិភពលោកមួយនេះ។

photo of Barcelona
Barcelona បានយកឈ្នះ Real Sociedad ១ទល់នឹង០ នៅថ្ងៃបញ្ចប់ La Liga ដើម្បីជូនដំណើរ Andrés Iniesta

កីឡាករវ័យ ៣៤ឆ្នាំរូបនេះបាននិយាយថា “ខ្មុំនឹងនឹកអ្នកទាំងអស់គ្នារហូត, ខ្មុំបានមកនៅទីនេះតាំងពីខ្មុំនៅក្មេង ហើយចាកចេញនៅពាលខ្មុំអាយុ ៣៤។ អរគុណអ្នកទាំងអស់គ្នាដែលចង់ឲ្យខ្មុំនៅបន្ត តែវាដល់ពេលដែលខ្មុំត្រូវទៅហើយ, អ្នកគ្រប់គ្នានឹងនៅក្នុងចិត្តខ្មុំជានិច្ច”

គួររម្លឹកថា Iniesta ជួយ Barcelona ឈ្នះពានជាច្រើនដូចជា Champions League ៤ដង, La Liga ៩ដង និង Copa del rey ៦ដង ហើយជាមួយក្រុមជម្រើសជាតិអេស្ប៉ាញវិញរូបគេបានឈ្នះពាន World Cup ១ដង និង Euro ២ដង។

photo of Andrés Iniesta
Andrés Iniesta
photo of Andrés Iniesta
Andrés Iniesta