photo of Angel Di Maria
Angel Di Maria of Paris Saint-Germain

អតីតតារាបាល់ទាត់របស់ក្លឹប Real Madrid រូបនេះត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ក្លឹប FC Barcelona នៅក្នុងខែមករា។

ខ្សែបម្រើស្លាប Angel Di Maria របស់ក្រុម Paris Saint-Germain ត្រូវបានផ្សារភ្ជាប់ជាមួយក្លឹប Barcelona នៅដើមរដូវកាលនេះ ប៉ុន្តែកិច្ចចរចារនេះ មិនបានសម្រេចទេ ខណៈដែលក្លឹបយក្សអេស្ប៉ាញនេះ មិនមានបំណងចង់ចំណាយតម្លៃជាក់លាក់សម្រាប់គាត់ ។

យោងតាមការបោះពុម្ភផ្សាយជាភាសាបារាំង Le 10 Sport បាននិយាយថា កីឡាករ​សញ្ចាតិអាហ្សង់ទីនរូបនេះ មិនបានបោះបង់ចោលការវិលត្រលប់មក La Liga ហើយវាត្រូវបានគេនិយាយថា គាត់អាចបង្ខំឱ្យផ្លាស់ប្តូរក្នុងរយៈពេល 4 សប្តាហ៍ទៀត ។

កីឡាករអន្តរការីអាហ្សង់ទីនរូបនេះ បានធ្លាក់​ចុះទម្រង់លេងនៅលើទីលាន Les Parisiens ជាពិសេសបន្ទាប់ពីកីឡាករ Neymar និង Kylian Mbappe បានមកដល់កីឡដ្ឋាន Parc des Princes ។

បំណងប្រាថ្នារបស់ Di Maria ដើម្បីចាកចេញពីក្លឹប PSG គឺស្ថិតទៅលើការធ្លាក់ចុះនៃការលេងរបស់គាត់ ដែលថាគាត់ចង់លេងបាល់ទាត់ជាទៀងទាត់ ដើម្បីធានាថាគាត់ នឹងទៅប្រទេសរុស្ស៊ីឆ្នាំ 2018 ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គាត់ ។

ប្រភពពី៖ soccerladuma