ក្រុម Celta ប្រកួតស្មើជាមួយនឹង Barcelona ក្នុង​ក្របខ័ណ្ឌ La Liga ជុំ​ទី 12 បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា 3 ទល់នឹង 3 នៅ​កីឡដ្ឋាន Balaidos។

Ansu Fati
Ansu Fati

កីឡាករ Ansu Fati ដែលបើកការស៊ុតបញ្ចូលទីនៅនាទីទី 5 ហើយត្រូវបានប្ដូរចេញនៅនាទី 40 ដោយសារមានរបួស។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Barcelona បាននិយាយថា ៖”ការធ្វើតេស្តនៅល្ងាចនេះទៅលើកីឡាករបានបង្ហាញថា Ansu Fati បានរងរបួស Femora Biceps នៅភ្លៅខាងឆ្វេងរបស់គាត់ហើយនឹងមិនមានវត្តមានលើទីលានរហូតដល់រូបគេជាសះស្បើយ”។

យោងតាមប្រភពបានឱ្យដឹងថា កីឡាករវ័យ 19 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងខកខានអាចដល់មួយខែ។

Ansu Fati ដែលជាកីឡាករលេខ 10 ថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona រកបាន 4 គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត 1 លើកបន្ថែមទៀតក្នុងការបង្ហាញខ្លួន 8 ដងសម្រាប់ក្លឹបក្នុងការប្រកួតទាំងអស់៕