​កាល​ពី​យប់​មិញ​នេះ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​ធ្លាក់​ចេញ​ពី​ពាន Copa Del Rey ហើយ​ក្រោម​ថ្វី​ជើង Athletic Bilbao ដោយ​លទ្ធផល ៣ ទល់នឹង ២ នៅ​ទឹក​ដី​របស់ Athletic Bilbao វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

Ansu Fati ​
Ansu Fati ​

​​ក្នុង​ជំនួ​ប​នេះ Ansu Fati ​បាន​ប្ដូរ​ចូល​នៅ​នាទី​ទី​ ៦១ ​​​ក្រោយ​ពេល​​ក្រុម​របស់​ខ្លួន​តាម​បាន​ស្មើ​ ២ទល់ ​២​ជា​មួយ Athletic Bilbao បញ្ចប់ ​៩០​នាទី​ ​គេ​ក៏​រង​របួស​​ហើយ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​ម៉ោង​បន្ថែម ​១៥​នាទី ២​ដង​ពោល​គឺ​នាទី​ទី​ ៩៦។ ​មុន​ពេល​ឈាន​ដល់​ការ​ប្ដូរ​ចេញ​នេះ Ansu Fati ​បាន​​និយាយ​ទៅ​កាន់​ក្រុម​ការងារ​ដើម្បី​សុំ​​ឲ្យ​កីឡាករ​ថ្មី​មក​ជំនួស​ខ្លួន​​ ព្រោះ​គេ​មិន​អាច​លេង​តទៅ​ទៀត​បាន​​។​

អម​ដោយ​​ការ​និយាយ​សុំ​ប្ដូរ​ចេញ​​នោះ​គេ​បាន​សម្រក​ទឹក​ភ្នែក​សម្ដែង​កា​រ​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដែល​ខ្លួន​មិន​អាច​ជួយ​ក្រុម​​ក្នុង​ស្ថានភាព​​ដែល​ក្រុម​របស់​​ខ្លួន​​កំពុង​​ស្ថិត​ក្នុង​ប្រកួត​សំខាន់​។

​យ៉ាង​ណា​ការ​ប្រកួត​​​នោះ​ Barcelona នៅ​តែ​មិន​អាច​ឈ្នះ​ដដែល ព្រោះ​ដល់​នាទី​ទី ១០៥ ​ក្រុម​ម្ចាស់​ផ្ទះ​ក៏​ទទួល​បាន​បាល់​ពិន័យ​ ១១​ម៉ែត្រ ដែល​ស៊ុត​បាន​សម្រេច​ដោយ Iker Muniain ដើម្បី​សម្លាប់​ក្រុម​អ្នក​មាន​បុណ្យ​​​ឲ្យ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​នេះ​​តែ​ម្ដង​៕