Ansu Fati ក្លាយ​ជា​កីឡាករ​វ័យ​​ក្មេង​បំបែក​កំណត់​ត្រា​​នៅ​ Barcalona ​ក្នុង​នាម​អ្នក​ជាប់​ជម្រើស​ដំបូង និង​ ស៊ុត​បញ្ចូល​ទី​ជា​ថ្មី ត្រឹម​វ័យ​ ១៦ ​ឆ្នាំ​ ៣១៨ ថ្ងៃ។​

photo of Ansu Fati
Ansu Fati

ដោយ​សារ​តែ​ Lionel Messi ​រង​របួស ​កីឡាករ​វ័យ​ក្មេង Ansu Fati ​ទទួល​បាន​សេច​ក្ដី​ទុក​ចិត្ត​នៅ​ទឹក​ដី Nou Camp ​ដើម្បី​បំបែក​កំណត់ត្រា​នេះ។

កីឡាករ​វ័យ ១៦ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​​ចារ​ឈ្មោះ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត ពេល​​គេ​ស៊ុត​បញ្ចូល​ទី​  Osasuna មុន​ពេល​​សម្រាក​ក្នុង​យុទ្ធ​នាការ​ជម្រុះ World Cup។ បន្ទាប់​មក​រូប​​គេ​បង្ហាញ​ខ្លួន​យ៉ាង​ល្អ និង ស៊ុត​ជា​ថ្មី​ទៀត​ពេល​ Barca ឈ្នះ Valencia ៥-២​ នៅ​ក្នុង​ដី​កាល​យប់​ថ្ងៃ​សៅរ៍។

photo of Ansu Fati
Ansu Fati

Fati ស្ថិត​ក្នុង​វ័យ ១៦ ឆ្នាំ​ និង​ ​៣១៨ ថ្ងៃ ក្លាយ​ជា​​កីឡាករ​វ័យ​ក្មេង​បំផុត ​ជាប់​ជម្រើស​ដំបូង​សម្រាប់ Barca ​នៅ​​ទឹក​ដី Nou Camp ដោយ​បំបែក​កំណត់​ត្រា​របស់​  Marc Muniesa កាល​ឆ្នាំ​ ២០០៩។ Fati  នៅ​​ខ្វះ​ត្រឹម​តែ​ ២ ​នាទី​ទៀត​ប៉ុណ្ណោះ​ដើម្បី​​ទទួល​បាន​ កំណត់​ត្រា​ផ្សេង​ទៀត។

ត្រឹម​វ័យ​ ១៦ ឆ្នាំ ខ្សែ​បម្រើ​ Fati ​រក​បាន ២ គ្រាប់ ​និង Assist ១​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ ២ ​​ឲ្យ​ក្រុម Barca៕