ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដើម្បីជួយ Barcelona ផ្តួល Levante ក្នុងលទ្ធផល ២ទល់និង១ ដើម្បីកាត់បន្ថយគម្លាតក្រុមនាំមុខតារាង Real Madrid ៣ ពិន្ទុ។ កីឡាករវ័យ ១៧ឆ្នាំរូបនេះមានឪកាសរកគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៣០ ក្រោយការបញ្ចូនបាល់របស់កីឡាកររាមច្បង Lionel Messi ពីពាក់កណ្តាលតារាង ហើយមានឪកាសអូសបាល់ដាច់មាត់ស៊ុតប្រលោះជើងអ្នកចាំទី LeVante។

photo of Ansu Fati
ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati

កំពូលខ្សែប្រយុទ្ធ វ័យ ៣២ឆ្នាំនៅតែមានឪកាសចែកបាល់(Assist)អោយមិត្តរួមក្រុម Fati ដដែលស៊ុតបាល់គ្រាប់ ទី២ត្រឹមតែ១នាទីបន្ទាប់ពោលគឺនៅនាទីទី៣១ តង់ទី១។ យ៉ាងណាមិញក្រុមភ្ញៀវ Levante មានឪកាសវាយបក តាមពីក្រោយ១គ្រាប់វិញដោយកីឡាករ Rochina នៅនាទីទី(៩០+២)ដោយការស៊ុតបាល់ពីចំងាយ ខណៈអ្នកចាំទី Marc Andre Ter-Stegen មិនអាចសង្គ្រោះបាល់ដោយដៃតែម្ខាងបាន។

Ansu Fati and Lionel Messi
កីឡាករ Ansu Fati និង កីឡាករ Lionel Messi

គួរបញ្ចាក់ថា Levante បានយកឈ្នះ Barca ៣-១ ក្នុងទឹកដីខ្លួនឯងកាលពីខែវិច្ឆិកាប៉ុន្តែមិនធ្លាប់មានប្រវត្តិយកបាន៣ពិន្ទុពីកីឡាដ្ឋាន Camp Nou ឡើយ។

Barcelona Vs Levante
Barcelona Vs Levante