យ៉ោងតាមសារព័ត៌មាន Sky Sports បានឱ្យដឹងថា ខ្សែប្រយុទ្ធ Anthony Martial បានច្រានចោលសំណើកិច្ចសន្យាថ្មីរបស់ក្រុមបិសាច Manchester United ។

Anthony Martial បដិសេធសំណើរបន្តកុងត្រាថ្មីរបស់ Man Utd
Anthony Martial បដិសេធសំណើរបន្តកុងត្រាថ្មីរបស់ Man Utd

Man United ចង់ឱ្យ Martial ធ្វើកិច្ចសន្យារយៈពេលវែងថ្មីជាមួយនឹងក្លឹបនេះបន្តទៀត ខណៈដែរកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅរដូវក្តៅខាងមុខនេះ និងជម្រើសសម្រាប់ពន្យារពេលកិច្ចសន្យាមួយឆ្នាំទៀតរហូតដល់ឆ្នាំ 2020 ។

Martial ត្រូវបាន Man Utd ទិញពី Monaco កាលពីឆ្នាំ 2015 កាលនោះ Tottenham ក៏អារម្មណ៍លើរូបលោកផងដែរ។  Martial បានចាប់ផ្ដើមអាជីពដំបូងរបស់គាត់ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Louis van Gaal ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់ក្នុងរដូវកាលដំបូងរបស់គេ៕

ប្រភព៖ BBC