ខ្សែប្រយុទ្ធក្រុម Atletico Madrid និងខ្សែប្រយុទ្ធសញ្ចាតិបារាំង Antoine Griezmann បានបង្ហាញពីមូលហេតុពិតប្រាកដដែលគាត់ច្រានចោលសំណើរទិញរបស់អ្នកមានបុណ្យ FC Barcelona កាលពីខែសីហា។

Antoine Griezmann
Antoine Griezmann

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹបយក្សនៅកាតាឡាន Barcelona កាលពីទីផ្សារដោះដូរកីឡាករបើកនៅខែសីហា។ ប៉ុន្តែគាត់បានសំរេចចិត្តស្នាក់នៅ Atletico បន្តទៀត ដោយគាត់ប្រកាសពីការសម្រេចចិត្តរបស់គាត់មុនពេលការប្រកួតបាល់ទាត់ពិភពលោក FIFA 2018 ប្រហែលមួយសប្តាហ៍។

ខ្សែប្រយុទ្ធវ័យ 27ឆ្នាំរូបនេះបាននិយាយប្រាប់សារព័ត៌មាន Diario AS ថា៖ «ខ្ញុំមិនដែរគិតរឿងប្រាក់ថ្លៃថោកជាមួយ Atletico នោះទេ។ លុយវាមុនមែនសំខាន់ខ្លាំងសម្រាប់ខ្ញុំទេ។ ខ្ញុំនៅទីនេះព្រោះជាកន្លែងដែរខ្ញុំចង់នៅ ហើយនៅទីនេះពួកគេចូលចិត្តនឹងសករឡាញ់ខ្ញុំណាស់។ ខ្ញុំគិតថា ប្រសិនបើមិត្តរួមក្រុម គ្រូបង្វឹក នឹងប្រធានក្លឹបមិនចូលចិត្តខ្ញុំប្រហែលជាខ្ញុំទៅបាត់ហើយ ប៉ុន្តែពួកគេចង់បានខ្ញុំចូលចិត្តខ្ញុំនឹងស្រឡាញ់ខ្ញុំ។ ខ្ញុំចង់ឱ្យមិត្តរួមក្រុមខ្ញុំមានការរីកចម្រើន ហើយខ្ញុំជឿថាពួកគេអាចជួយខ្ញុំឱ្យរីកចម្រើនផងដែរ។ លុយនឹងក្រុមខ្លាំងនៅលើពិភពលោក Barcelona មិនមែនជាតម្រូលការរបស់ខ្ញុំទេ» ៕

ប្រភពពី៖ Soccerladuma