កីឡាករ Antoine Griezmann ត្រូវបានគេរាយការណ៍ថាបានសន្យាជាមួយក្រុម Manchester United ថាគាត់នឹងផ្ទេរទៅកាន់ទឹកដី Old Trafford បន្ទាប់ពីកិច្ចចរចាផ្ទេរជាថ្មីជាមួយនឹងលោក Jose Mourinho ។

photo of Antoine Griezmann
Antoine Griezmann of Atletico Madrid

យោងតាមរបាយការណ៍នៅក្នុង ប្រទេសអេស្ប៉ាញ បានឱ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Man Utd បានធ្វើដំណើរទៅកាន់ទីក្រុង Madrid នាព្រឹកថ្ងៃពុធនេះហើយបានជួបជាមួយកីឡាករអន្តរជាតិបារាំងគឺលោក Griezmann ដើម្បីពិភាក្សាលម្អិតអំពីសំណើផ្ទេររបស់គាត់នៅរដូវក្តៅខាងមុខនេះ ។

Griezmann នឹងចូលរួមជាមួយក្លឹប Man Utd នៅដើមឆ្នាំនេះមុនពេលហាមឃាត់ការផ្ទេររបស់ Atleti និងការផ្លាស់ប្តូរចិត្តរបស់លោក Mourinho បានបង្ហាញថាកីឡាកររូបនេះសន្យាថាអនាគតរបស់គាត់នឹងនៅលេងក្នុងក្របខ័ណ្ឌ La Liga ។

ប៉ុន្តែការចាប់អារម្មណ៍របស់ក្លឹប United ទៅលើកីឡាករ Griezmann មិនត្រូវបានបញ្ចប់នោះទេ ។ សារព័ត៌មាន Don Balon បានអះអាងថាលោក Mourinho បានបង្កើនការខិតខំប្រឹងប្រែងរបស់គាត់ សម្រាប់អតីតកីឡាកររបស់ក្លឹប Real Sociedad ដោយការហោះហើរទៅ Madrid សម្រាប់ការជជែកជាមួយ Griezmann បន្ទាប់ពីបានសម្រេចចិត្តថាគាត់នឹឹងកីឡាករ Gareth Bale នឹងត្រូវចុះហត្ថលេខានៅរដូវក្តៅខាងមុខនេះ ។

ប្រភពពី៖ teamtalk